នាព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍វាយតម្លៃចំណាយសាធារណ: និងគណនេយ្យភាពហិរញ្ញវត្ថុ (PEFA)ថ្នាក់ជាតិ ឆ្នាំ២០២១ (លើកទី៣) និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០២១ (លើកទី១) នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ីភ្នំពេញ។