ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានទទួលជំនួបពិភាក្សាការងារជាមួយមន្រ្តីគម្រោងមូលនិធិ ខុនរ៉ាត អាឌិនណៅអ៊ែរ ( KAS)

    នារសៀល ថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានទទួលជំនួបពិភាក្សាការងារជាមួយមន្រ្តីគម្រោងមូលនិធិ ខុនរ៉ាត អាឌិនណៅអ៊ែរ (KAS) ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងមូលនិធី(KAS)នៃប្រទេសអាឡឺម៉ង់ ក្នុងការរៀបចំយន្តការអនុវត្តគម្រោងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីនៃក្រសួងយុត្តិធម៌ ដោយកម្មវិធីនឹងអនុវត្តជាពីរដំណាក់កាល ៖

        ទីមួយ : ការរៀបចំសិក្ខាសាលារួមគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ពីអ្នកជំនាញ ចៅក្រម ព្រះរាជអាជ្ញានៃប្រទេសអាឡឺម៉ង់ និងអ្នកជំនាញចៅក្រម ព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជា លើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ នៅចុងឆ្នាំ២០២២នេះ។

        ទីពីរ : ដំណើរទស្សនកិច្ចសិក្សារបស់ចៅក្រម និងព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាឡឺម៉ង ដើម្បីធ្វើការស្វែងយល់ និងដកបទពិសោធន៍បន្ថែមដោយផ្ទាល់ ពាក់ពន្ធ័ទៅនឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។