ទីស្តីការក្រសួងយុត្តិធម៌ ៖ នារសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មាធិការជាតិដោះលែងលក្ខខណ្ឌបានទទួលជួបពិភាក្សាជាមួយនឹងលោក MORINAGA TARO ជាប្រធាននៃ UNAFEI ក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការរវាងUNAFEI និង ក្រសួងយុត្តិធម៌ទាក់ទងនឹងការដោះលែងដោយមានលក្ខខណ្ឌ ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមអំពីឯកឧត្តមអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការជាតិដោះលែងលក្ខខណ្ឌដែលបានអញ្ជើញទៅចូលរួមទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ ។