កាលពីថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាដំបូងខេត្តតាកែវ បានបើកកិច្ចប្រជុំដោះស្រាយការកកស្ទះសំណុំរឿង ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព លោក អ៊ាក ផល្លា ប្រធានសាលាដំបូង និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ប្រជុំផ្សព្វផ្សាយការកកស្ទះសំណុំរឿង
២-ពង្រឹងការអនុវត្តច្បាប់ ស្នើសុំកិច្ចសហការ បញ្ជូនដីកាកោះ ដីកាផ្សេងៗ របស់ចៅក្រម តំណាងអយ្យការ និងការបង្វិលដីកាត្រឡប់មកវិញ ឲ្យបានលឿន ទាន់ពេលវេលា និងយកចិត្តទុកដាក់អនុវត្តការងារនៅអំឡុងពេលយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និង
៣-បញ្ហាប្រឈម និងសំណូមពរផ្សេងៗ