ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌក្នុងបរិបទប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

       ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌក្នុងបរិបទប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជូនដល់ចៅក្រម ព្រះរាជអាជ្ញាដែលអញ្ជើញមកពីបណ្តាសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមការសហការគ្នារវាងអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងកម្មវិធីអាស៊ានអូស្រា្តលីប្រឆាំងការជួញដូរមនុស្ស(ASEAN-ACT)។ សិក្ខាសាលានេះមានគោលបំណងក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ជូនចៅក្រម ព្រះរាជអាជ្ញា ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ពិសេសចំណេះដឹងអំពីនីតិវិធីក្នុងការរៀបចំសំណើសុំជំនួយ ការអនុវត្តសំណើជំនួយឆ្លើយតបសំណើការសុំជំនួយទៅកាន់រដ្ឋបរទេសក្នុងនាមជាអាជ្ញាធរអនុវត្តសំណើ រួមទាំងយល់ដឹងអំពីសមត្ថកិច្ចតួនាទីរបស់អាជ្ញាធរកណ្តាល និងការបង្កក ការចាប់យក និងការឹបអូស។ សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញពីសំណាក់ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។