ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការងារគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង-ស្ថាប័នក្នុងវិស័យយុត្តិធម៌

           ទីស្តីការក្រសួងយុត្តិធម៌ ៖ នារសៀល ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង-ស្ថាប័នក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល, អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌មួយចំនួន៕