ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំត្រៀម សម្រាប់ការចូលរួមកិច្ចប្រជុំទ្វេភាគី ស្តីពី «ស្តង់ដារនៃនីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»

          រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការីចូលរួម កិច្ចប្រជុំត្រៀម សម្រាប់ចូលរួមកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអភិវឌ្ឍន៍សង្គម  និង សន្តិសុខមនុស្ស នៃរាជរដ្ឋាភិបាលថៃ ស្តីពី «ស្តង់ដារនៃនីតិវិធីប្រតិបត្តិ សម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នៅសណ្ឋាគារកាំបូឌីយ៉ាណា។