ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាល តុលាការ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលា ស្តីពី «ការកែលំអររព័ន្ធរដ្ឋបាលសំណុំរឿងក្តី» សម្រាប់ប្រធាន អនុប្រធាន និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត

 

          នៅថ្ងៃព្រហស្បិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាល តុលាការ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលា ស្តីពី «ការកែលំអរប្រព័ន្ធរដ្ឋបាលសំណុំរឿងក្តី» សម្រាប់ប្រធាន អនុប្រធាន និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត ចំនួន១២០នាក់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលរៀបចំដោយក្រុមការងារអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ ។

           សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត អំពីការអនុវត្តច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងការអនុវត្តតួនាទីភារកិច្ច តាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ព្រមទាំងប្រមូលនូវបញ្ហាប្រឈមអំពីការអនុវត្តកិច្ចការរដ្ឋបាលតុលាការ ដើម្បីឱ្យក្រសួងយុត្តិធម៍មានមូលដ្ឋានក្នុងការស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនុវត្ត។

          ក្នុងកម្មវិធីនេះ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល បានចូលរួមជាគ្រូឧទ្ទេស ក្នុងការធ្វើបទបង្ហាញអំពីច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងទិសដៅអនុវត្តការងាររបស់ក្រសួងយុត្តិធម៍ ។ ទន្ទឹមនេះ លោក សៀង គង់ អគ្គនាយករង កិច្ចការរដ្ឋបាលតុលាការ និងលោក ពៅ វិបុល ប្រធាននាយកដ្ឋាន កិច្ចការរដ្ឋបាលនៃសាលាជម្រះក្តី បានចូលរួមជាគ្រូឧទ្ទេស ក្នុងការធ្វើបទបង្ហាញអំពីការអនុវត្តតួនាទីភារកិច្ចរដ្ឋបាលតុលាការ និងច្រករដ្ឋបាលចេញចូលតែមួយ ព្រមទាំងបានជជែកពិភាក្សាប្រមូលបញ្ហាប្រឈមអំពីការអនុវត្តរដ្ឋបាលតុលាការ ដើម្បីជាក្រសួងយុត្តិធម៍មានមូលដ្ឋានស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនុវត្ត។