នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានដឹកនាំក្រុមការងារប្រជុំពិភាក្សា និងធ្វើការបែងចែកភារកិច្ចជា៣ក្រុមតូចៗ ក្នុងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ទាំង៣ ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ។