ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើគម្រោងផែនការចំណូល-ចំណាយឆ្នាំ២០២៣ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ របស់ក្រសួងយុត្តិធម៌

    តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្តោតជាសំខាន់លេី៖

      - គម្រោងផែនការចំណូល-ចំណាយឆ្នាំ២០២៣

      - ផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ របស់ក្រសួងយុត្តិធម៌ ។