ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធស្តីពី សន្និបាត The 8th World Congress Against The Death Penalty

ទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធស្តីពី សន្និបាត The 8th World Congress Against The Death Penalty ដែលដឹកនាំដោយ ឯកឧត្តម ចែម វិឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សា ជាមួយនឹងឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតបារាំង លោក Jost Kadel ភារៈធារីស្តីទីនៃស្ថានទូតអាល្លឺម៉ង់ និងលោក Czika Tihamer អនុប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា។