ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលថតបទសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សម្រាប់កម្មវិធី 8Minute Talk លើប្រធានបទស្តីពី “គម្រោងអភិវឌ្ឍន៍ផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌”

 

    ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃ អង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលថតបទសម្ភាសន៍ ជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សម្រាប់កម្មវិធី 8Minute Talk លើប្រធានបទស្តីពី “គម្រោងអភិវឌ្ឍន៍ផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌”។

    កិច្ចសម្ភាសន៍នេះ ត្រូវបានផ្តោតសំខាន់លើ (១) គោលបំណងសំខាន់នៃគម្រោង (២) សកម្មភាពដែលអនុវត្តនាពេលខាងមុខ និង (៣) អត្ថប្រយោជន៍ និងលទ្ធផលរំពឹងទុករបស់ក្រសួងយុត្តិធម៌ពីគម្រោងអភិវឌ្ឍន៍ផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌។

    កម្មវិធី 8Minute Talk ជាកម្មវិធីមួយដែលធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ គម្រោងនានា ការផ្តល់សេវា ឬសមិទ្ធិផលការងារផ្សេងៗ របស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងស្ថាប័នឯកជន។