ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ អញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ទំនាក់ទំនងរវាងវិជ្ជាជីវៈច្បាប់ និងតុលាការ»

    នាថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ វិស័យយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ទំនាក់ទំនងរវាងវិជ្ជាជីវៈច្បាប់ និងតុលាការ»។ សិក្ខាសាលាផ្សព្វផ្សាយនេះមាន ការអញ្ញើញចូលរួម ធ្វើជាគ្រូឧទ្ទេសដោយសារការី និងអាជ្ញាសាលា ព្រមទាំងសិក្ខាកាមដែលជាសារការី ក្រឡាបញ្ជី មន្រ្ដីអាជ្ញាសាលា មន្រ្ដីនៃក្រសួងយុត្តិធម៌ និងនិសិ្សតច្បាប់ជាច្រើនរូបទៀត នៅសាលាប្រជុំ នៃអគារ Le Condé BKK1។

    សិក្ខាសាលាផ្សព្វផ្សាយពី «ទំនាក់ទំនងរវាងវិជ្ជាជីវៈច្បាប់ និងតុលាការ» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសមត្ថកិច្ចនៃអ្នកប្រកបវិជ្ជាជីវៈសារការី និងអាជ្ញាសាលា និងអន្តរកម្ម រវាងវិជ្ជាជីវៈទាំងនេះដល់អ្នកប្រកបវិជ្ជាជីវៈច្បាប់និងតុលាការ និងនិស្សិតច្បាប់ ក៏ដូចជាផ្តល់ជាឱកាសដ៏វិសេសវិសាលមួយក្នុងការស្វែងយល់អំពីសារៈសំខាន់នៃលិខិតអនុវត្តដែលជាលិខិតយថាភូតរបស់សារការី និងអំពីតួនាទីរបស់អាជ្ញាសាលាក្នុងការអនុវត្តលិខិតប្រភេទនេះផងដែរ ពិសេសនៅក្នុងកាលៈទេសៈបច្ចុប្បន្នដែលវិជ្ជាជីវៈសារការី និងវិជ្ជាជីវៈអាជ្ញាសាលា ហាក់ដូចជាថ្មី និងពុំសូវមានអ្នកយល់ដឹងបានទូលំទូលាយ។