ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទីបួន នៃគណៈកម្មាធិការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត បានចុះបំពេញការងាររបស់ខ្លួនហើយនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ

         នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារទីបួន នៃគណៈកម្មាធិការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត បានចុះបើកយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយឯកឧត្តម ជិន ម៉ាលីន ប្រធានក្រុមការងារទីបួន នៃ  (គ.យ.ក.ស.)  រួមជាមួយសហការីមួយចំនួនទៀត។