ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារធ្វើវិបស្សនា រយៈពេល២ថ្ងៃ នៅខេត្តកោះកុង ដើម្បីរៀបចំ ឯកសារកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ២០២៣-២០២៨ និងគោនយោបាយជាតិស្តីពីសន្ធានកម្ម

   ថ្ងៃសុក្រ-សៅរ៍ ៩-១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំក្រុមការងារធ្វើវិបស្សនា នៅខេត្តកោះកុង ដើម្បីរៀបចំ (១) ឯកសារកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ២០២៣-២០២៨ និង(២) ឯកសារគោនយោបាយជាតិស្តីពីសន្ធានកម្ម។

   កម្មវិធីវិបស្សនានេះ រៀបចំឡើងរយៈពេល ២ ថ្ងៃ ដើម្បីបង្កឱកាសដល់ក្រុមការងារបច្ចេកទេស ធ្វើការផ្ចង់អារម្មណ៍ និងសមាធិរួមគ្នា ក្នុងការស្វែងរកចំណុចខ្វះខាត់ ការវិភាគ ការផ្តល់មតិ ការផ្លាស់ប្តូរយោបល់ និងកែលម្អ លើឯកសារគោលនយោយបាយនិងយុទ្ធសាស្រ្តទាំង២ នេះ ហើយដែលនឹងដាក់ឆ្លងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។