ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងនគរបាលយុត្តិធម៌» ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការពន្ធដារ ដែលបានបំពេញនីតិសម្បទាជានគរបាលយុត្តិធម៌ ចំនួន ៣៩០ រូប

     នាព្រឹក ថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីរួមជាមួយ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងនគរបាលយុត្តិធម៌” វគ្គទី២ ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការពន្ធដារ ដែលបានបំពេញនីតិសម្បទាជានគរបាលយុត្តិធម៌ ចំនួន ៣៩០ រូប បន្ថែមទៀត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដែលរៀបចំនៅសាលាជាតិពន្ធដារ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ក្រុមគ្រូឧទ្ទេសពីក្រសួងយុត្តិធម៌ផងដែរ។