ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ជួបពិភាក្សាការងារជាមួយ ក្រុមការងារការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC)

          នាព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Rebecca Miller, អ្នកសម្របសម្រួលប្រចាំតំបន់ទទួលបន្ទុកការងារជួយដូរមនុស្ស និង ការរត់ពន្ធជនចំណាកស្រុក UNODC, លោកស្រីបណ្ឌិត Marika. McAdam, ទីប្រឹក្សា ASEAN-ACT និងមន្រ្តីគម្រោងរបស់UNODC ប្រចាំកម្ពុជា ។