នារសៀល ថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញដឹកនាំចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ៥៦ រូប ទៅធ្វើសច្ចាប្រណិធាន ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង មុននឹងចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាទាំង ៥៦រូបនេះ ចេញទៅបំពេញការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស។