ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយក្រមរដ្ឋប្បវេណីស្តីពី «កិច្ចសន្យា និងកាតព្វកិច្ច» ។

នាព្រឹកថ្ងៃអង្គារ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម សេង សិរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយក្រមរដ្ឋប្បវេណីស្តីពី  «កិច្ចសន្យា និងកាតព្វកិច្ច» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត មន្រ្តីនគរបាល មន្រ្តីកងរាជអាវុធហត្ថ និងមន្រ្តីរាជការជុំវិញខេត្តកំពត ។