ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជានិងបទដ្ឋានគតិយុត្តអនុវត្តន៍ ដែលរៀបចំដោយគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។

   នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិកានៃក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជានិងបទដ្ឋានគតិយុត្តអនុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ ឯកសារចំនួន៥ ដែលត្រូវយកមកផ្សព្វផ្សាយក្នុងឱកាសនេះរួមមាន៖ ១- កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ២-គោលការណ៍ណែនាំស្តីពីការលក់បែបពីរ៉ាមីត និងការលក់បែបទីផ្សារពហុកម្រិត។ ៣-គោលការណ៍ណែនាំស្តីពីការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ។៤-ប្រកាសស្តីពីខកិច្ចសន្យាមិនសុច្ចរិត និង៥-ប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់។សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលដៅធ្វើសុខដុមនីយកម្មឯកសារផ្លូវច្បាប់នៃកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីជម្រុញការធ្វើពាណិជ្ជកិច្ច ឱ្យមានភាពសុច្ចរិត តម្លាភាព និងមានភាពទទួលខុសត្រូវ និងដើម្បីឱ្យជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។