ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើខ្លឹមសារនៃជំពូកទី៦ ស្ដីពីទណ្ឌកម្ម នៃសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា

 

   នាព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើខ្លឹមសារនៃជំពូកទី៦ ស្ដីពីទណ្ឌកម្ម នៃសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្ដម សមាជិក ក្រុមការងារ។