ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

           ទីស្តីការក្រសួងយុត្តិធម៌៖ ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារសំខាន់ៗមួយចំនួន រួមមាន៖ (១)-ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាពិសេស ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ដែលត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ និងការងារពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យច្បាប់និងយុត្តិធម៌របស់កម្ពុជាមួយចំនួនផ្សេងទៀត, (២)-ការរៀបចំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីច្បាប់អាស៊ាន-ជប៉ុនដែលគ្រោងនឹងរៀបចំឡើងនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៣ ខាងមុខនេះ និង(៣)-ការលើកកម្ពស់ការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់សាធារណជនឱ្យកាន់តែទូលំទូលាយ។