ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំដាក់ឲ្យដំណើរការមន្ទីរពេទ្យ ហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក

             នារសៀល ថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំមន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំដាក់ឲ្យដំណើរការមន្ទីរពេទ្យ ហ្លួង ម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)។