ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទីមួយ នៃគណៈកម្មាធិការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត បានចុះបំពេញការងាររបស់ខ្លួនហើយនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

        នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារទីមួយ នៃគណៈកម្មាធិការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត បានចុះបំពេញការងាររបស់ខ្លួនហើយនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ប៉ែន ពេជ្រសាលី អនុប្រធានក្រុមការងារទីមួយ(គ.យ.ក.ស.) និងជាប្រធានក្រុមការងារតំបន់២នៃក្រុមការងារទីមួយ(គ.យ.ក.ស) រួមជាមួយសហការីមួយចំនួនទៀត។