ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបំពេញមុខងារជានគរបាលយុត្តិធម៌ ជូនដល់ មន្រ្តីអធិការកិច្ចសំណង់

       នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបំពេញមុខងារជានគរបាលយុត្តិធម៌ ជូនដល់ មន្រ្តីអធិការកិច្ចសំណង់។

      វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្កបណ្តុះបណ្តាលដែលត្រូវបានធ្វើឡើងជុំទី ៣ ដែលត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។