ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មីរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

           នារសៀលថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មីរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមានការអញ្ជើញអមដំណើរពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ អគារថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។