ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មីរបស់សាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

 

      នាព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មីរបស់សាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញអមដំណើរពីសំណាក់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ, ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

      អគារថ្មីនេះមានទីតាំងស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។