ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃព្រហស្បតិ៍ ២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៣-២០២៥ និងគម្រោងថវិកាឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ។