នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាបន្ត ទៅលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៣-២០២៥ របស់ក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយកនៃក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីជំនាញមួយចំនួន។