ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Marion Ehalt តំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងបទល្មើស (UNODC) អំពីកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ

    នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ២ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Marion Ehalt តំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងបទល្មើស (UNODC) អំពីកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។ ជំនួបពិភាក្សានេះ ត្រូវបានផ្តោតសំខាន់ក្នុងការស្វះស្វែងលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ដូចខាងក្រោម៖

    ១. ការពង្រឹងសមត្ថភាព និងបង្កើនវគ្គបណ្តុះបណ្តាលសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាលើជំនាញព្រហ្មទណ្ឌ

    ២. ការរៀបចំបណ្តុះបណ្តាលក្រុមគ្រូបង្គោលផ្នែកព្រហ្មទណ្ឌនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

    ៣. ការអភិវឌ្ឍកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀនផ្នែកព្រហ្មទណ្ឌនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។