នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ៖ នារសៀលថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ លោក Sion Morton ប្រធានបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ជំនួបពិភាក្សានេះ ត្រូវបានផ្តោតសំខាន់ក្នុងការស្វះស្វែងលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ដូចខាងក្រោម៖
១. ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាលើជំនាញពាណិជ្ជកម្ម
២. ការរៀបចំបទដ្ឋានគតិយុត្ត សម្រាប់ការបង្កើត និងដាក់ដំណើរការតុលាការពាណិជ្ជកម្ម
៣. ការបង្កើតនិងដាក់ដំណើរការតុលាការពាណិជ្ជកម្ម។