នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងប្រទេសទាំងពីរ។