ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការកែសម្រួលកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

        ក្រសួងយុត្តិធម៌៖ នៅថ្ងៃទី២៥ និងទី២៦ ខែឧសភា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការកែសម្រួលកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រម ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលសិស្សចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ការកែសម្រួលកម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដោយក្រុមការងារចំពោះកិច្ចសិក្សាស្រាវជ្រាវកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានសមាសភាពមកពីក្រសួងយុត្តិធម៌, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនផ្សេងទៀត។