ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំក្រុមការងារប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើខ្លឹមសារនៃជំពូកទី១៥ស្ដីពីទោសប្បញ្ញត្តិ​នៃសេចក្តីព្រាងច្បាប់ស្ដីពីជលផល

នារសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា នៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រសួងបរិស្ថាន ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើខ្លឹមសារនៃជំពូកទី១៥ ស្ដីពីទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្ដីពីជលផល ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្ដម សមាជិក ក្រុមការងារ។