នៅរសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នេះ, តំណាងក្រសួងយុត្តិធម៌ដែលដឹកនាំដោយ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានជួបប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពលម្អិតដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ជាមួយនឹងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលដឹកនាំដោយលោក TAKEHARA Masayoshi ប្រធានក្រុមផ្នែកច្បាប់និងយុត្តិធម៌ និងជាប្រធាន JICA ប្រចាំតំបន់។