នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការី អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាសមាជិកអចិន្រ្តៃយ៍រដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។