នារសៀល ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីឆ្លើយតបតាមសំណើសុំ មកក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាតំណាងក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការីជាន់ខ្ពស់ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន នាទីស្តីការក្រសួងយុត្តិធម៌ ។