ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ស៊ូ សុជាតិ អនុប្រធានក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា

           នៅព្រឹក ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម ស៊ូ សុជាតិ អនុប្រធានក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃក្រុមការងារនេះ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យពិភាក្សាគ្នា និងកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ កន្លងទៅនេះ។