ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ ការបំពេញតួនាទីជានគរបាលយុត្តិធម៌ ជូនមន្រ្តីអធិការកិច្ចសំណង់” ដល់សិក្ខាកាមថ្នាក់ជាតិមកពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ វគ្គទី១ ចំនួន ១២៦ រូប។

        នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ ការបំពេញតួនាទីជានគរបាលយុត្តិធម៌ ជូនមន្រ្តីអធិការកិច្ចសំណង់” ក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីសិក្ខាកាមថ្នាក់ជាតិមកពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ វគ្គទី១ ចំនួន ១២៦ រូប នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

        វគ្គបណ្តុះបណ្តាលនេះរៀបចំជា ៣វគ្គ ៖ -វគ្គទី១ ៖ ចាប់ពីថ្ងៃទី ២៦-២៨ ខែមេសា ឆ្នាំ២០២២ (១២៦រូប ថ្នាក់ជាតិ) -វគ្គទី២ ៖ ចាប់ពីថ្ងៃទី ១០-១២ ខែឧសភា ឆ្នាំ២០២២ (១១៨រូប ថ្នាក់ក្រោមជាតិ) -វគ្គទី៣ ៖ ចាប់ពីថ្ងៃទី ២៨-៣០ ខែមិថុនា ឆ្នាំ២០២២ (១១៧រូប ថ្នាក់ក្រោមជាតិ) ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមរបស់មន្រ្តីអធិការកិច្ចសំណង់ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

        វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់គ្រូឧទ្ទេសរបស់ក្រសួងយុត្តិធម៌ ដោយ ៖ - ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ - លោក នុប សុធនវិសុទ្ធ ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ - លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស