ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ

          ភ្នំពេញ៖ នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការបានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីដើម្បីកែសម្រួលព្រះរាជក្រឹត្យស្តីពីការបង្កើតរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។

           កិច្ចប្រជុំនេះធ្វើឡើងនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងតាមប្រព័ន្ធវីដេអូ ZOOM និងដោយការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងជាអនុប្រធានក្រុមការងារ, ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារ ព្រមទាំង ឯកឧត្តម លោក លោកស្រី ដែលជាសមាជិកក្រុមការងារផងដែរ។