ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាននៃក្រុមការងារទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលការងារ និងទិសដៅបន្ត ពាក់ព័ន្ធនឹងការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង ស្ថាប័នត្រួតពិនិត្យ

       នារសៀលថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល ក្រុមការងារទី២ នៃ អ.អ.ផ. បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលការងារ និងទិសដៅបន្ត ពាក់ព័ន្ធនឹងការផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង ស្ថាប័នត្រួតពិនិត្យ តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាននៃក្រុមការងារទី២។ ដោយមានការចូលរួមពីឯកឧត្តមសហប្រធាន លោកជំទាវសហប្រធាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃក្រុមការងារទី២។