ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាលរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

         នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។ កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេស។ កិច្ចប្រជុំនេះបានសិក្សាស្រាវជ្រាវ និងពិភាក្សាគ្នាចាប់ពីមាត្រា៥៤ ដល់មាត្រា៦១ នៃច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិជាធរមាន។