នារសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីបី ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទីបី នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស.) បានដឹកនាំកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារទីបីនៃ គ.យ.ក.ស ដើម្បីរៀបចំផែនការចុះយុទ្ធនាការដោះស្រាយបញ្ហានៃការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រោយពេលប្រកាសដាក់ចេញនូវយុទ្ធនាការនាពេលខាងមុខ។