(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងសហការី បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពីពុករលួយ(ACU) អំពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តដែលនឹងប្រកាសដំណើរការនៅដើមសប្តាហ៍ក្រោយនេះ និងស្នើសុំកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។