ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។ កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេស។
កិច្ចប្រជុំបានសិក្សាស្រាវជ្រាវ និងពិភាក្សាគ្នាជាច្រើនចំណុច ចាប់ពីមាត្រា៤៨ ដល់មាត្រា៥៣នៃច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិជាធរមាន។