ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីឧបនាយករដ្ឋមន្រ្តី
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
ឧបនាយករដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
អាជ្ញាធរកណ្តាល
បណ្ណាល័យវិស័យយុត្តិធម៌
ស្វែងរកពាក្យគន្លឹះក្នុងច្បាប់និងបទប្បញ្ញត្តិ
វិចិត្រសាល
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យ លោកស្រី Pauline Tamesis ប្រធានតំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបដើម្បីជម្រាបលាក្នុងឱកាសដែលលោកស្រីនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា
2022-04-07 08:00:00
នៅរសៀលថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោកស្រី Pauline Tamesis ប្រធានតំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបដើម្បីជម្រាបលាក្នុងឱកាសដែលលោកស្រីនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មរបស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី និង លោកស្រីប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរំលឹកអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងក្រសួងយុត្តិធម៌ ដែលសម្រេចបានក្នុងអំឡុងពេលដែលលោកស្រីបានបំពេញបេសកកម្មនៅកម្ពុជា និងបានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌កម្ពុជា និងការងារមួយចំនួនផ្សេងទៀត។
ជាមួយគ្នានេះ, លោកស្រី Pauline Tamesis បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អដល់អង្គការសហប្រជាជាតិ ក៏ដូចជាអង្គការអន្តរជាតិនានាដែលស្ថិតក្រោមឆាត់របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ, លោកស្រី Pauline Tamesis ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថា អង្គការសហប្រជាជាតិ នឹងបន្ដប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាទីបញ្ចប់, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងជូនពរលោកស្រី Pauline Tamesis មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មថ្មីរបស់លោកស្រី នាពេលខាងមុខ។
ពាក្យស្នើសុំលិខិតថ្កោលទោស