នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ អនុគណៈកម្មការទទួលបន្ទុកការងារឡូជីស្ទីក ដឹកនាំដោយឯកឧត្តម កែវ សុផល ប្រធានអនុគណៈកម្មការ និងមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ួង សុភារិន្ទ អនុប្រធាន ឯកឧត្តម កើត សេកាណូ អនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការងារ ដែល បាន ចាត់ ឱ្យ អនុវត្ត កន្លងមក និងដោះស្រាយការងារនៅសេសសល់ សម្រាប់រៀបចំសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។