នាព្រឹក ថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានដឹងនាំសហការីជាន់ខ្ពស់ក្រសួងយុត្តិធម៌ទទួលជួបពិភាក្សាការងារជាមួយ លោក Takanobu Teramoto ប្រធានគណៈប្រតិភូ DCM - Direct Contact Mission នៃអង្គការពលកម្មអន្តរជាតិ (ILO)។
ជំនួបពិភាក្សានេះ ត្រូវបានពិភាក្សាលើរបៀបវារៈសំខាន់ចំនួន ៣ ដូចខាងក្រោម៖
១-ការអនុវត្តសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ក្នុងការជួបជុំ និងការតវ៉ាដោយសន្តិវិធី
២-ទិដ្ឋភាពច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចកម្ពុជា
៣-ករណីសំណុំរឿង និងដំណើរការនីតិវិធីតុលាការ ពាក់ព័ន្ធថ្នាក់ដឹកនាំនិងសកម្មជនសហជីព។