ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូមេធាវី ស្តីអំពីការការពារក្តីជនក្រីក្រ និងកិច្ចសហការ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

            នារសៀលថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ងួន ណារ៉ា ប្រធានសាលាដំបូង និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង បានរៀបចំកិច្ចប្រជុំ ជាមួយលោកស្រីប្រតិភូមេធាវី និងលោក លោកស្រីមេធាវីការពារក្តីជនក្រីក្រប្រចាំខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង និងលោក លោកស្រីមេធាវី ដើម្បីពិភាក្សារកផលលំបាកនិងដំណោះស្រាយទាក់ទងនឹងការការពារក្តីជនក្រីក្រនិងការការពារក្តីក្នុងសំណុំរឿងផ្សេងទៀត និងសំណើចូលរួមសហការពីមេធាវីក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមផែនការរបស់ក្រសួងយុត្តិធម៌។