ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី

             នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំស្តីពី ការសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី។

             កិច្ចប្រជុំនេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ទម្រង់នៃច្បាប់លក្ខន្តិក:ក្រឡាបញ្ជីទាំងមូល ២. ខ្លឹមសារនៃជំពូក និងមាត្រា ដែលចាប់ផ្ដើមពីមាត្រា១ ដល់មាត្រា៨។